យើងផ្តោតសំខាន់ទៅលើការបង្កើតកម្មវិធីទូរស័ព្ទ សម្រាប់ការអាន និងចែករំលែកនូវ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី ក្រមនីតិវិធីរដ្ឋប្បវេណី និង ច្បាប់ផ្សេងៗទៀត។ គោលដៅរបស់យើង គឺជួយប្រជាពលរដ្ឋខ្មែរទាំងអស់អោយមានភាពងាយស្រួលក្នុងការស្វែងរកនិងប្រើប្រាស់ក្រមច្បាប់ទាំងអស់។
យើងយល់ពីសារៈសំខាន់ចាំបាច់នៃក្រមច្បាប់ទាំងអស់ទៅរាល់បុគ្គលគ្រប់រូប ជាពិសេស បុគ្គលដែលអនុវត្តវិជ្ជាជីវៈច្បាប់ និង និស្សិតផ្នែកនីតិសាស្រ្ត។ ដោយបង្កើតក្រមច្បាប់ជាកម្មវិធីទូរស័ព្ទ យើងបានផ្តល់នូវភាពងាយស្រួលក្នុងការអាន និង ចែករំលែក ក្រមច្បាប់ទៅបុគ្គលគ្រប់រូប មិនថានៅទីណា ឬ ពេលវេលាណាឡើយ។
ការស្វែងរក និង អានមាត្រាដែលអ្នកត្រូវការ នៅក្នុងក្រមដែលមានរាប់រយមាត្រាអាចមានការពិបាក និង ចំណាយពេលយូរផងដែរ។ ហេតុនេះហើយ ដោយបង្ហាញរាល់មាត្រាទាំងអស់របស់ក្រមជាបញ្ជីរាយវិញ ធ្វើអោយមានភាពងាយស្រួលយ៉ាងខ្លាំងក្នុងការអូសរកមាត្រាណាមួយដែលអ្នកត្រូវការ។
នៅក្នុងសកលលោកសព្វថ្ងៃ ការស្វែងយល់ក្រមច្បាប់ជាភាសាដទៃទៀតមានសារៈសំខាន់ណាស់ដោយយើងតម្រូវអោយមានការប្រាស្រ័យទាក់ទងនឹងជនបរទេសជាច្រើន។ ដោយបង្កើតអោយមានជម្រើសក្នុងការផ្លាស់ប្តូរភាសានៅក្នុងកម្មវិធី យើងជួយអោយអ្នកប្រើប្រាស់អាចរកបាននូវការបកប្រែមាត្រាច្បាប់ជាភាសាផ្សេងៗដើម្បីមានភាពងាយស្រួលក្នុងការសម្រេចការងារដោយមានគុណភាពខ្ពស់ជាទីទុកចិត្ត និង មានភាពឆាប់រហ័ស។
យើងតែងតែផ្តោតសំខាន់ទៅលើប្រសិទ្ធភាពនៃការប្រើប្រាស់របស់លោកអ្នក។ យើងបានបង្កើតឡើងនូវមុខងារស្វែងរក ដើម្បីជួយសម្រួលលោកអ្នក ក្នុងការស្វែងរកមាត្រាណាមួយ ដោយគ្រាន់តែបញ្ចូលនូវ លេខ ឬ ឈ្មោះមាត្រា ឬ ជំពូកមាត្រា ឬ ពាក្យគន្លឹះណាមួយជាការស្រេច។
យើងបង្កើតកម្មវិធីនេះឡើងដោយយកចិត្តទុកដាក់ទៅដល់គ្រប់អ្នកប្រើប្រាស់ទាំងអស់។ ដោយមានមុខងារពង្រីកអក្សរ លោកអ្នកអាចពង្រីកអក្សរអោយធំ ឬ តូច ទៅតាមតម្រូវការរបស់លោកអ្នកដោយមានភាពងាយស្រួលបំផុត។
មិនថាជា ការងារ ឬ ការសិក្សា ឬ ការស្វែងយល់ អំពីមាត្រានៃក្រមច្បាប់ យើងតែងតែត្រូវការមធ្យោបាយណាងាយស្រួល និង រហ័ស ក្នុងការចែករំលែក មាត្រា ទៅកាន់ ដៃគូការងារ មិត្តរួមថ្នាក់ មិត្តភក្តិ ឬ គ្រួសារ។ យើងបានបង្កើតអោយមានមុខងារចែករំលែក ដើម្បីលោកអ្នកអាចចែករំលែកមាត្រា ទៅកាន់រាល់បណ្តាញទំនាក់ទំនងទាំងអស់ដោយរហ័សនិងងាយស្រួលបំផុត។
កម្មវិធី KHMER LAW CODE ត្រូវបានបង្កើតឡើងដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូបក្នុងការអានរាល់ក្រមច្បាប់ខ្មែរ និង ជួយជំរុញអោយប្រជាពលរដ្ឋគ្រប់រូបយល់ដឹងអំពីច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គឺជាច្បាប់កំពូលរបស់ប្រទេស។
កម្មវិធី រដ្ឋធម្មនុញ្ញ ត្រូវបានបង្កើតឡើងដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូបក្នុងការអានមាត្រានៃរដ្ឋធម្មនុញ្ញ និង ជួយជំរុញអោយប្រជាពលរដ្ឋគ្រប់រូបយល់ដឹងអំពីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
កម្មវិធី ក្រមព្រហ្មទណ្ឌ និង ក្រមនីតិវិធីព្រហ្មទណ្ឌ ត្រូវបានបង្កើតឡើងដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូបក្នុងការអានមាត្រានៃក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ ហើយជួយជំរុញអោយប្រជាពលរដ្ឋគ្រប់រូបយល់ដឹងអំពីក្រមព្រហ្មទណ្ឌ និង ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។
កម្មវិធី រដ្ឋប្បវេណី និង ក្រមនីតិវិធីរដ្ឋប្បវេណី ត្រូវបានបង្កើតឡើងដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូបក្នុងការអានមាត្រានៃក្រមរដ្ឋប្បវេណី និងក្រមនីតិវិធីរដ្ឋប្បវេណី ហើយជួយជំរុញអោយប្រជាពលរដ្ឋគ្រប់រូបយល់ដឹងអំពីរដ្ឋប្បវេណី និង ក្រមនីតិវិធីរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា។
យើងត្រូវការបង្កើត និងបង្កើនភាពងាយស្រួលនៃការទាញយកច្បាប់កម្ពុជា និងការសិក្សាច្បាប់តាមរយៈកម្មវិធីចល័តទំនើប។ ក្រុមការងារយើងខ្ញុំ បំពេញបេសកកម្មនេះដោយបញ្ចូលជំនាញ និងការប្តេជ្ញាចិត្ត ដើម្បីផ្តល់នូវប្រព័ន្ធដែលងាយស្រួលប្រើប្រាស់ និងមានប្រសិទ្ធភាព សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។
KHMER LAW CODE